អតីតតារាសិចជប៉ុនមួយរូបបានរៀបរាប់អំពីរបៀបដែលនាងស្រែកយំ នៅពេលកាមេរ៉ាថតចប់។
នាង អេមីរី អូកាហ្សាគី (Emiri Okazaki) មកពីទីក្រុងតូក្យូ បានចាប់ផ្តើមធ្វើការក្នុងភាពយន្តមនុស្សពេញវ័យនៅអាយុ ២១ ឆ្នាំ បន្ទាប់ពីដឹងថានាងទំនងជាមិនអាចសម្រេចបាននូវក្តីសុបិនរបស់នាងក្នុងការក្លាយជាតារាបង្ហាញម៉ូតដ៏ល្បី និងតារាសម្តែងលើកញ្ចក់ទូរទស្សន៍។
និយាយនៅក្នុងបទសម្ភាសន៍ជាមួយតារា YouTube ឈ្មោះ កី (Kei) នៅលើឆានែល Asian Boss របស់គាត់ នាងអេមីរី បានលាតត្រដាងពីរបៀបដែលនាងទទួលបានប្រាក់កម្រៃរហូតដល់ ៦.០០០ ដុល្លារក្នុងមួយរឿង ហើយថតរឿងសិច ២៨ រឿងក្នុងមួយខែ ដែលសរុបទៅគឺរកបាន ១៦៨.០០០ ដុល្លារក្នុងមួយខែៗ។
ទោះយ៉ាងណា អាជីពដែលរកប្រាក់ចំណូលច្រើនសម្បើមនេះក៏បានសបញ្ជាក់ពីគ្រោះមហន្តរាយខាងទំនាក់ទំនងផ្ទាល់ខ្លួនរបស់នាងផងដែរ។ ម្តាយរបស់នាងបានកាត់កាល់នាងរយៈពេល ៦ ខែ បន្ទាប់ពីគាត់បានដឹងថានាងកំពុងធ្វើការក្នុងឧស្សាហកម្មសិច ហើយម្ដាយរបស់មិត្តប្រុសនាង អាម៉ាសមុខជាខ្លាំង រហូតព្យាយាមបំបែកអ្នកទាំង២ចេញពីគ្នាទៀតផង។
នាងអេមីរី ឥឡូវអាយុ ២៧ ឆ្នាំ ក៏បាននិយាយផងដែរពីអារម្មណ៍ឈឺចាប់នៃការងារនេះ ដោយសារភាពថា នាង “ស្រែកយំ” នៅពេលកាមេរ៉ាថតចប់ ដោយសារនាងមានអារម្មណ៍រន្ធត់ខ្លាំងពេក។
និយាយអំពីចុងបញ្ចប់នៃការថតរឿងសិចដំបូងរបស់នាង នាងនិយាយថា “វាពិបាកក្នុងការពន្យល់ ប៉ុន្តែវាដូចជាអារម្មណ៍ជាច្រើនសម្រុកមកប៉ះទង្គិចលើខ្ញុំភ្លាមៗ ហើយខ្ញុំក៏យំតែម្តង។ មាននារីច្រើននាក់ណាស់ ដែលយំនៅពេលកំពុងថត”។
“ក្នុងករណីរបស់ខ្ញុំ ខ្ញុំស្រមៃថា វាមិនមែនជារូបខ្ញុំពិតប្រាកដទេ ប៉ុន្តែជាតារាសម្តែងម្នាក់ដែលកំពុងដើរតួក្នុងខ្សែភាពយន្ត។ ដូច្នេះខ្ញុំមិនបានយំទេ ខណៈកំពុងថតរឿង ប៉ុន្តែនៅពេលដែលថតរួចរាល់ ហើយខ្ញុំបានត្រឡប់មកផ្ទះវិញ ខ្ញុំស្រាប់តែចាប់ផ្តើមយំ។ ខ្ញុំមានអារម្មណ៍ច្របូកច្របល់។ ខ្ញុំមិនដឹងថាហេតុអ្វីបានជាខ្ញុំយំទេ”។
នាងអេមីរី ដែលឈប់ពីឧស្សាហកម្មសិចហើយឥឡូវនេះមានអាជីវកម្មកែសម្ផស្សផ្ទាល់ខ្លួន បានបង្ហើបឱ្យដឹងថា នាងធ្លាប់ធ្វើការជាមួយតារាសិចស្រីៗដែលមានប្រវត្តិផ្សេងៗគ្នា រួមទាំងតារាមកពីគ្រួសារអ្នកមាន ដែលរៀនចប់ពី “សាកលវិទ្យាល័យល្បីៗ”។
នាងអេមីរីបកស្រាយថា “ពួកនាងនិយាយថាផ្នែកតូចមួយនៃមូលហេតុដែលពួកនាងថតសិច គឺដើម្បីរកលុយខ្លះ ប៉ុន្តែមូលហេតុសំខាន់ដែលពួកនាងធ្វើដូច្នេះ គឺដោយសារពួកនាងចង់ដឹងចង់ឃើញផ្ទាល់”។
នាងអេមីរី ចាប់ផ្តើមរឿងសិចដំបូងរបស់នាងនៅអាយុ ២១ ឆ្នាំ ក្នុងឆ្នាំ ២០១១។
នាងបានរៀបរាប់ថា ការថតរឿងជាធម្មតាអាចមានរយៈពេល ២ ថ្ងៃ ដោយមួយថ្ងៃៗគឺមានរយៈពេល ១២ ម៉ោង ឬអាចថត ២១ ម៉ោងជាប់ក៏មានដែរ។ នៅថ្ងៃថត នាងត្រូវបានជ្រើសរើសដោយភ្នាក់ងាររបស់នាង ហើយត្រូវបាននាំទៅជួបជាមួយនាយកដឹកនាំរឿង ដើម្បីបញ្ជាក់ឡើងវិញនូវអ្វីដែលនាងអាចឬមិនអាចធ្វើបាន៕ ដោយ៖ កញ្ញាដាលីសa
Comments
Post a Comment