(ភ្នំពេញ)៖ នៅទីបំផុតយុទ្ធនាការផ្សព្វផ្សាយរឿងភាគឥណ្ឌារបស់ប៉ុស្ដិ៍លេខ៥ ក្រោមចំណង ជើងថា «សង្គ្រាមមហាទេពស្ដេចហនុមាន» ដែលគេតម្រូវឲ្យតារាសម្ដែងនិងផលិតករ តែងជាតួអង្គឥណ្ឌាដើរតាមផ្សារត្រូវបានបញ្ចប់ហើយដោយយប់ចុងក្រោយគឺក្រុមតារាទាំងនេះ បង្ហាញខ្លួននៅផ្សារជេតកុងតឺន័រជិតកោះពេជ្រ។
ការបង្ហាញខ្លួនរបស់តួអង្គសម្តេងជាតួឥណ្ឌាទាំងបីដោយលោក លន់ ឯក ជាតួ ហនុមាន ហើយ កញ្ញា យ៉ុង លីកា និង កែវ សុវណ្ណនី ជាតួប្រពន្ធហនុមាន ធ្វើឲ្យមានការចាប់អារម្មណ៍ កាន់តែច្រើន ។អាចនិយាយបានថាយុទ្ធនាការថ្ងៃបញ្ចប់នៅថ្ងៃទី១០ ខែឧសភានៅផ្សាររាត្រី និងផ្សារជេតកុងតឺន័រ ទាក់ទាញអ្នកគាំទ្របានច្រើន។
លោក ហួង តារាមុនី ប្រធានផលិតកម្មវិធីប្រចាំនៅប៉ុស្ដិ៍លេខ៥ បានបង្ហើបឱ្យដឹងថា ក្នុងចំណោមតួប្រពន្ធហនុមានដែលសម្តែងតាមក្នុងរឿងនេះ មានម្នាក់គឺកញ្ញា កែវ សុវណ្ណនី ដែលមហាជននាំសរសើរសមជាឥណ្ឌាមែននោះ ការពិតនាងជាអ្នកដឹកនាំកម្មវិធីការប្រគំន្ត្រី ខារ៉ាបាវស្ប៉ាកខនសឺត ប្រចាំសប្តាហ៍របស់ស្ថានីយទូរទស្សន៍លេខ៥តែម្តង។ នាងមាន សមត្ថភាពល្អ និងរហ័សរហួនខ្លាំងដែលធ្វើការងារឱ្យទូរទស្សន៍នេះ។ នាងជាអ្នកអញ្ជើញ តារាចម្រៀង និង តួឡើងកម្មវិធីប្រគំតន្ត្រីខារ៉ាបាវរាល់អាទិត្យ។ អ្វីដែលកាន់តែចាប់អារម្មណ៍ គ្រាន់ទូរទស្សន៍លេខ៥ចេញយុទ្ធនាការផ្សព្វផ្សាយរឿងឥណ្ឌានេះ នាងយល់ព្រមចេញមុខ ជាតួប្រពន្ធហនុមាននៃ «សង្គ្រាមមហាទេពស្ដេចហនុមាន» ។នាងអះអាងថាអាចធ្វើបាន ពីព្រោះនាងជាតារាសិល្បៈរូបមួយដែលអាចទាំងសម្តែង និង ថតកុនបានទៀត។
លោកបាននិយាយថា មូលហេតុដែលយកតួអង្គបីនាក់មកធ្វើការផ្សព្វផ្សាយព្រោះភាពយន្តនេះ បានមកដល់ប៉ុស្ដិ៍លេខ៥កាលពីថ្ងៃទី១ ខែឧសភាដោយការចាក់ផ្សាយត្រូវបានធ្វើឡើងរៀងរាល់ ម៉ោង១១ព្រឹកថ្ងៃចន្ទដល់សុក្រ និងចាក់ផ្សាយឡើងវិញក្នុងថ្ងៃដូចគ្នារាល់ម៉ោង១០យប់ ហើយមានការកត់សម្គាល់ថាមានការកើតឡើងស្ថិតិអ្នកទស្សនាក្រឺតៗ។
នេះជាភាពយន្តដែលប្រទេសឥណ្ឌាកើបផលចំណេញបានខ្លាំងប្រចាំឆ្នាំហើយក៏ជារឿងដែលប្រើ ដើមទុនផលិតរាប់លានដុល្លារ អមដោយការសម្រិតសម្រាំងគុណភាពផលិតមិនធម្មតា ផងដែរ ទើបប៉ុស្ដិ៍លេខ៥ចំណាយខ្ពស់ទិញសិទ្ធិយកមកបញ្ចាំង។
លោកមានការរំពឹងថាក្រោយយុទ្ធនាការចុះផ្សព្វផ្សាយតាមផ្សារនឹងកាន់តែមានការចាប់អារម្មណ៍ចង់ទស្សនាភាពយន្តនេះកាន់តែខ្លាំង ដោយសារតែភាពយន្តរឿង ” សង្គ្រាមមហាទេព ស្ដេចហនុមាន” ក៏ជារឿងពាក់ព័ន្ធនឹងរឿងរាមកេរ្តិ៍ខ្មែរដែលជារឿងនៅក្នុងកម្មវិធីសិក្សា របស់ខ្មែរផង។
លោកហួង តារាមុនី បន្តថាយុទ្ធនាការចុះផ្សព្វផ្សាយតាមផ្សារនេះ ត្រូវបានចាប់ផ្ដើមកាលពី ថ្ងៃទី៨ ឧសភា ដោយបើកឆាកនៅផ្សារធំថ្មី បន្ទាប់មកនៅផ្សារសុវណ្ណា ផ្សារតាខ្មៅ ផ្សារស្ទឹងមានជ័យ ផ្សាររាត្រីមាត់ទន្លេ និងបញ្ចប់នៅផ្សារជេតកុងតឺណឺ។ យ៉ាងណាក៏ដោយ យុទ្ធនាការក្នុងផ្សព្វផ្សាយនៅមិនទាន់បញ្ចប់ត្រឹមហ្នឹងនោះទេដើម្បីឲ្យភាពយន្តនេះកាន់តែសុះសាយ ខ្លាំងជាសាធារណៈ៕
Comments
Post a Comment